

នេះផលិតកម្មកូរ៉េខាងត្បូង HiCC Entertainment បានប្រកាសថា អ្នកហាត់ការសញ្ជាតិរុស្ស៊ីម្នាក់ឈ្មោះ Lana នឹងចូលប្រឡូកជាតារា K-Pop នៅចុងខែមិថុនា ឆ្នាំ ២០១៩ នេះ។

Lana បានចាប់ផ្ដើមការហ្វឹកហាត់ធ្វើជាតារាតាំងពីជាង ២ ឆ្នាំមុន ហើយនាងបានបង្ហាញពេលប៉ុន្មានខែចុងក្រោយ ដើម្បីដុះខាត់ទេពកោសល្យរបស់ខ្លួន សម្រាប់ការប្រឡូកសិល្បៈក្នុងនាមជាតារាទោលម្នាក់។

មិនត្រឹមតែប៉ុណ្ណោះនាងក៏បានក្លាយជាមហាសេដ្ឋនីទី១ ប្រចាំពិភពលោកដែរ ជាមួយទឹកប្រាក់ ២,៨ពាន់លានដុល្លារ។ សព្វថ្ងៃ Oparah រស់នៅក្នុងផ្ទះដ៏ស្កឹមស្កៃដូចប្រាសាទ មានតម្លៃច្រើនជាង ១០០លានដុល្លារ ទៅទៀត។

ឈ្មោះពិតរបស់ Lana គឺ Svetlana Eugina ដែលកើតនៅឆ្នាំ ១៩៩៧។ រូបសម្រស់របស់តារាកូរ៉េ សញ្ជាតិរុស្ស៊ីរូបនេះទទួលបានការកោតសរសើរខ្លាំងមិនស្ទើរឡើយពីមហាជន។ មានខ្លះលើកឡើងថាទម្រង់មុខរបស់ Lana គឺផ្សំដោយរាជិនីសម្រស់ K-Pop ជំនាន់ថ្មី គឺ Chae Yeon សមាជិក DIA និង Nancy ក្រុម Momoland។ ទស្សនាសម្រស់ Lana ដូចខាងក្រោម ៖







