B

ruce Lee គឺជាតារាសម្តែងដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន លោកមិនត្រឹមតែមានសមត្ថភាពសម្តែងមានល្អប៉ុណ្ណោះឡើយ លោកតែងតែផ្តល់នូវពាក្យអប់រំយ៉ាងច្រើនទៅកាន់សាធារណៈជនផងដែរ ។ មានពាក្យសម្តីជាច្រើនដែលលោកបានបន្សល់ទុកមុនពេលដែលលោកបានលាចាកលោកនេះទៅ ប៉ុន្តែមានពាក្យមួយឃ្លាដែលអ្នកគួរតែចងចាំ និងយកទៅអនុវត្តក្នុងជីវិតបានយ៉ាងប្រសើរ ។

ពាក្យមួយឃ្លាដែលប្រជាជនចិននិងពិភពលោកចងចាំបានយ៉ាងច្បាស់នោះគឺ " ប្រសិនបើអ្នកស្រឡាញ់ជីវិត កុំខ្ជះខ្ជាយពេលវេលា ព្រោះពេលវេលាមានតម្លៃស្មើរជីវិតអ្នក " ។

លោកលើកឡើងបែបនេះគឺចង់ចែករំលែនថាមនុស្សគ្រប់រូបមានពេល ២៤ម៉ោង ក្នុងមួយថ្ងៃដូចគ្នា ប៉ុន្តែអ្វីដែលធ្វើឱ្យមានភាពខុសប្លែកគ្នា គឺសកម្មភាពដែលយើងម្នាក់ៗបានធ្វើជាមួយនឹងពេលដ៏មានតម្លៃទាំងអស់នោះ។ ប្រសិនបើអ្នកចំណាយពេលវេលា ធ្វើអ្វីសប្បាយៗ ខិតខំធ្វើការងារ ឬសិក្សារៀនសូត្រ អ្នកពិតជាមិនខ្ជះខ្ជាយពេលវេលាទេ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលស្វែងរកនៃសុភមង្គល ឬព្រួយបារម្ភពីអ្វីមួយ នោះអ្នកកំពុងតែខ្ជះខ្ជាយពេលវេលារបស់អ្នកហើយ។ ពេលវេលាដែលខ្ជះខ្ជាយមិនអាចត្រលប់មកវិញទេ ដូច្នេះចូរអ្នកធ្វើសកម្មភាពដែលជាប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ និងសង្គម ក្នុងមធ្យោបាយផ្សេងៗដែលអ្នកអាចធ្វើទៅបាន។ នោះហើយទើបអាចបង្ហាញថា ជីវិតរបស់អ្នកមានតម្លៃ និងមានអត្តន័យក្នុងការរស់នៅ។

រឿងមួយដែលអ្នកត្រូវចាំ ជីវិត គឺមិនអាចស្ថិតថេរជារៀងរហូតទេ អ្នកត្រូវធ្វើឱ្យខ្លួនឯងទទួលអារម្មណ៍ពេញលេញចំពោះតម្លៃនៃការរស់នៅ និងត្រូវរកឱ្យឃើញនូវសក្តានុពលរបស់ខ្លួន ដើម្បីបង្ហាញឱ្យអ្នកដ៍ទៃទទួលស្គាល់ ហើយជាប្រយោជន៍ដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួនផងដែរ។