យល់ដឹង
Chow Yun-fat ជីវិតមួយនេះខ្ញុំធ្លាប់យំឆ្អែតហើយ ទម្រាំអាចមានពេលសើចលេងសប្បាយដូចសព្វថ្ងៃនេះ
Posted by Veasna WT

ក Chow Yun-fat ដែលត្រូវបានគេស្គាល់ថាជា Donald Chow គឺជាតារាសម្តែងហុងកុងដ៏ល្បីឈ្មោះ១ រូបនៅក្នុងអាស៊ី ដែលកើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៥។ ភាពល្បីល្បាញរបស់លោក គឺកើតចេញពីការសហការគ្នាជាមួយនឹងផលិតករភាពយន្តម្នាក់ ដែលមានឈ្មោះថា John Woo ក្នុងការផលិតភាពយន្តប្រភេទបង្ហូឈាម កាប់ចាក់។ ខ្សែភាពយន្តទាំងនោះមានចំណងជើងដូចជា A Better Tomorrow The Killer និង Hard Boiled ហើយលោកធ្លាប់សម្តែងជាតួ Li Mu-bai នៅក្នុងរឿង Crouching Tiger,Hidden Dragon និងជាតួ Sao Feng នៅក្នុងរឿង Pirates of the Caribbean: At World’s End ដែលសុទ្ធសឹងជារឿងធ្វើឱ្យរូបលោកមានភាពល្បីល្បាញ។ លោកធ្លាប់ឈ្នះពានរង្វាន់ភាពយន្តហុងកុងចំនួន ៣ រឿងសម្រាប់តារាសម្តែងល្អបំផុត និងពានរង្វាន់មាស២សម្រាប់តារាភាពយន្តតៃវ៉ាន់ល្អបំផុតផងដែរ។
លោក Chow កើតនៅកោះ Lamma នៅក្នុងទីក្រុងហុងកុង ហើយរស់នៅជាមួយម្តាយរបស់លោក ដែលមានមុខរបរជាអ្នកអនាម័យ និងជាអ្នកដាំបន្លែ និងឪពុករបស់លោកជាកម្មការនៅលើនាវាដឹកប្រេងរបស់ក្រុមហ៊ុនប្រេងសែល។ Chow ធំធាត់នៅក្នុងសហគមន៍កសិករ Lamma ដោយរស់នៅក្នុងផ្ទះដែលគ្មានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់។ លោកតែងតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីជួយម្តាយរបស់លោកលក់ herbal jelly និងតែ Hakka នៅតាមជញ្ចើមផ្លូវ ហើយថ្ងៃឡើយលោកទៅធ្វើស្រែ។ ក្រុមគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅ Kowloon នៅពេលលោកមានអាយុ ១០ឆ្នាំ។
នៅក្នុងវ័យ ១៧ឆ្នាំ លោក Chow បានសម្រេចចិត្តបោះបង់ចោលការសិក្សាមួយរយៈ ដោយសារជីវភាពលោកបានធ្វើការងារជាច្រើន ដែលមានដូចជា អ្នកចម្រៀង អ្នកកាសែត អ្នកលក់កាមេរ៉ា និងអ្នករត់តាក់ស៊ី ដើម្បីជួយទ្រទ្រងជីវភាពគ្រួសារ។ ជីវិតរបស់ Chow បានផ្លាស់ប្តូរទាំងស្រង់បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់សាលកវិទ្យាល័យ នៅពេលដែលលោកបានដាក់ពាក្យសុំវឹកហាត់ជាតួសម្តែងរបស់លោក ហើយក៏ត្រូវបានទទួលដោយ TVB។ កបានចុះកុងត្រាចំនួន ៣ឆ្នាំ ជាមួយនឹងក្រុមហ៊ុន នឹងបានចាប់ផ្តើមនៃអាជីពជាអ្នកសម្តែងជាលើកដំបូងរបស់លោក។