យល់ដឹង
អ្នកជំនាញបង្ហើបពីវិធីសាស្ត្រងាយៗ ក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងជីវិត
Posted by Veasna WT

ញ្ហាបញ្ហា បញ្ហា និយាយពីពាក្យនេះជាពាក្យដែលមនុស្សគ្រប់គ្នាមិនដែលចូលចិត្តស្តាប់សោះឡើយ ព្រោះតែវាគ្រប់ដណ្តប់ដោយភាពឈឺក្បាលធុញថប់ប្រមល់នៅពីក្រោយវា។ជាដំបូងយើងត្រូវស្គាល់ពាក្យថាបញ្ហាជាមុនសិន។តើបញ្ហាគឺជាអ្វី?បញ្ហគឺជាស្ថានភាពស្ថានការណ៏ដែលធ្វើអោយប៉ះពាល់ដ៏គំរោងឬគោលដៅរបស់បុគ្គលណាម្នាក់ឬស្ថាប័នណាមួយ។បើនិយាយដ៏បញ្ហាគឺមានច្រើនប្រភេទច្រើនសណ្ឋានដូចជាបញ្ហផ្ទាល់ខ្លួន បញ្ហាស្នេហា បញ្ហាការងារឬបញ្ហាអាជីវកម្មជាដើម។ចុះពេលដែលអ្នកមានបញ្ហាក្នុងជីវិតតើអ្នកត្រូវធ្វើរបៀបណាដើម្បីដោះស្រាយបញ្ហាអោយបានល្អ និងមានប្រសិទ្ធភាពនោះ?ថ្ងៃនេះខ្ញុំនិងបង្ហាញជំហានទាំង៥ចំនុចដើម្បីដោះស្រាយបញ្ហាដូចខាងក្រោមគឺ:
១.កំណត់បញ្ហា: អ្នកត្រូវស្វែងយល់អោយបានច្បាស់ពីប្រភពបញ្ហា តើបញ្ហានោះមានប្រភពមកពីណា?ការងារឬអាជីវកម្មឬមកពីស្នេហា ?នៅពេលដែលអ្នកបានដឹងច្បាស់ពីប្រភពអ្នកប្រាកដជាអាចរកចំលើយដោះស្រាយវាអោយមានប្រសិទ្ធិភាពខ្ពស់ជាក់ជាមិនខាន។
២.ទទួលស្គាល់បញ្ហា: អ្នកត្រូវមានភាពក្លាហានហ៊ានទទួលថាវាជាបញ្ហាមកពីប្រភពមកពីទីណាអោយប្រាកដ។ពេលដែលអ្នកទទួលវាថាជាបញ្ហាហើយអ្នកនឹងត្រួវតែដោះស្រាយវាដើម្បីបន្តដំណើររលូនរបស់គំរោងឬគោលដៅបន្តទៀត។
៣.បង្កើតនៅដំណោះស្រាយដោះស្រាយបញ្ហា: ចំនុចនេះពិតជាសំខាន់ខ្លាំងណាស់ព្រោះថាអ្នកត្រូវតែស្វែងរករបៀបដោះស្រាយបញ្ហាអោយបានយ៉ាងតិច៣វិធីដើម្បីជួយអោយអ្នកមានជំរើសគ្រប់គ្រាន់ក្នុងការធ្វើការសំរេចចិត្ត។
៤.ជ្រើសរើសដំណោះស្រាយ: ក្នុងចំនោមដំណោះស្រាយទាំង៣ខាងដើមអ្នកមានសិទ្ធិរើសយកត្រឹមដំណោះស្រាយមួយសំរាប់ដោះស្រាយតែប៉ុណ្ណោះ។ដូចច្នេះតំរូវអោយអ្នកគិតអោយបានម៉ត់ចត់និងច្បាស់លាស់។
៥.វាយតំលៃដំណោះស្រាយ: បញ្ហាបានកើតឡើងហើយរីឯ ដំណោះស្រាយក៏បានដោះស្រាយរួចរាល់ដែលមកដល់ជំហាននេះជានាទីនៃការវាយតំលៃភាពមានប្រសិទ្ធិភាពនិងត្រួតពិនិត្យមើលភាពជោគជ័យកំរិតណាទៅលើដំណោះស្រាយមួយនោះ។
ចំនុចទាំង៥ខាងលើបានបង្ហាញយ៉ាងច្បាស់់និងលំអិត។ចំនុចមួយដែលអ្នកត្រូវធ្វើមុនពេលចូលជំហាននីមួយៗគឺរក្សាចិត្តអោយបានស្ងប់គិតអោយបានច្បាស់និងសំរេចចិត្តអោយបានល្អជាទីបំផុត។