

ប់បរាជ័យមែនទេ? ចង់ឲ្យជីវិតប្រែមកស្រស់បំព្រង មិនមែនជារឿងពិបាកទេ ៩ វិធីខាងក្រោមនេះនឹងជួយស្រីៗគ្នាយើងបាន៖
១.ចាត់ទុកថាការបរាជ័យជាមេរៀន៖ ការបរាជ័យជាមេរៀន និងដើមទុនដ៏ល្អសម្រាប់ឈានទៅរកភាពជោគជ័យទៅថ្ងៃមុខ។

២.គួររីករាយនូវអ្វីដែលខ្លួនមាន៖ ទោះជាយើងធ្វើមិនបានល្អដូចគេ តែក៏មិនគួរប្រៀបធៀបជាមួយអ្នកដទៃឡើយ ព្រោះនឹងធ្វើឲ្យយើងកាន់តែយ៉ាប់យ៉ឺនផ្លូវចិត្តច្រើនជាងមុន។
៣.ត្រូវសម្លឹងមកក្រោម៖ ពេលឃើញអ្នកដែលខ្វះខាតជាង នោះយើងនឹងគិតថា« យើងមានអ្វីប្រសើរច្រើនជាងគេ»។
៤.ឲ្យរង្វាន់ដល់ខ្លួនឯង៖ ទុកជាការលួងចិត្ត ហើយប្ដេជ្ញាថាលើកក្រោយបើធ្វើបានល្អជាងលើកនេះ រង្វាន់នឹងធំជាងមុនទៅទៀត។

៥.សរសេរគោលដៅបន្តបន្ទាប់ទៀត៖ ដើម្បីជាការលើកទឹកចិត្ត យើងគួរសរសេរថា «ទោះពេលនេះយើងមកដល់គោលដៅតូចមួយហើយ ថ្ងៃក្រោយយើងនឹងទៅឲ្យដល់គោលដៅធំវិញម្ដង»។
៦.ផ្លាស់ប្ដូរឥរិយាបថខ្លួនឯងជាមុនសិន៖ ត្រូវគិតថាមកពីឥរិយាបថមិនសូវល្អបែបនេះ ទើបមិនទាន់អាចសម្រេចគោលដៅបាន។
៧.រៀបគម្រោងការជាថ្មី៖ ពេលបរាជ័យ អ្វីដែលគួរធ្វើបន្ទាប់នោះ គឺរៀបចំគម្រោងការថ្មីមួយ ឲ្យប្លែកពីលើកមុន។
៨.កុំធ្វើវាដើម្បីប្រាក់៖ បើដាក់ចិត្តថាចង់ឲ្យការងាររីកចម្រើន មិនគួរគិតពីលុយទេ ព្រោះលុយដែលទទួលបានមកវិញ ពេលខ្លះមិនសមនឹងការចំណាយកម្លាំងកាយចិត្តធ្វើឡើយ។

៩.ជឿជាក់លើខ្លួនឯង៖ ប្រសិនបើយើងមិនទាំងជឿជាក់ថាធ្វើបានផង តើមានអ្នកផ្សេងណាមកជឿយើង។ ដូចនេះបើទោះជាពេលនេះដួល តែត្រូវជឿជាក់ថាលើកក្រោយយើងនឹងធ្វើបាន៕