ថ្មីៗ

នេះលោក Robert Downey Jr ដែលគ្រប់គ្នាស្គាល់លោកថាជាតួរអង្គ Iron Man នោះ បានផ្តួចផ្តើមគំនិតបង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីជួយសម្អាតបរិស្ថានពិភពលោកក្នុងថ្ងៃអនាគត។ យ់កងទាំងអស់គ្នាដឹងហើយថានៅក្នុងខ្សែភពយន្ត IronMan គឺជាវីរៈបុរសម្នាក់ដែលជួយសង្គ្រោះពិភពលោកពីគ្រោះមហន្តរាយនានាយ៉ាងអង់អាចក្លាហាន។

ប៉ុន្តែជីវិតពិតនៅខាងក្រៅរបស់លោកគឺមិនខុសពីក្នុងរឿងប៉ុន្មានឡើយគឺលោកបានផ្តួចផ្តើគំនិតមូលជួយសង្គមតាមរយៈម្រោងបង្កើតបច្ចេកវិទ្យា AI ដើម្បីជួយសម្អាតបរិស្ថានពិភពលោកក្នុងរយៈពេល១០ឆ្នាំខាងមុខ ។ តារាសម្ដែងរូបនេះ បានប្រកាសថា លោកនឹង បង្កើតអង្គការថ្មីមួយ នៅឆ្នាំ២០២០ ដែលមានឈ្មោះថា «The Footprint Coalition» ក្នុងគោលបំណងសម្អាតបរិស្ថានភពផែនដីទាំងមូល។

លោកRobert Downey Jr បច្ចេកវិទ្យា AI គឺពិតជាមានគ្រោះថ្នាក់ និងផ្ដល់ផលអាក្រក់ ប៉ុន្តែនោះមិនមែនជាការពិតឡើយ ផ្ទុយទៅវិញ បច្ចេកវិទ្យា AI បានផ្ដល់នូវផលប្រយោជន៍ ដល់មនុស្សយើង ប្រសិនបើយើងចេះប្រើប្រាស់វាឲ្យបានល្អ។



ប្រភព៖​ Business-Cambodia