យល់ដឹង
ប្តីប្រពន្ធ Bill Gates ចំណាយពេលលាងចានជាមួយគ្នារយៈពេល ២៥ឆ្នាំ បន្ទាប់ពីរៀបការរួច
Posted by Veasna WT

ក Bill Gates និងអ្នកស្រី Melinda Gates នៅក្នុងឆ្នាំ ១៩៩៤ គិតមកទល់ឆ្នាំ ២០១៩ នេះគឺរយៈពេល ២៥ឆ្នាំមកហើយ ។ ក្នុងអំឡុងពេល ២៥ឆ្នាំមកនេះ គូរស្វាមីនិងភរិយាមួយគូរនេះ បានសន្សល់ទុកនូវចំណងអាពាហ៍ពិពាហ៍គឺកូនចំនួន ៣នាក់ផងដែរ ។ នេះជារឿងមួយទូទៅសម្រាប់គូស្វាមីភរិយាទូទាំងសកលលោក ប៉ុន្តែមានរឿងមួយដែលចម្លែកប្លែកពីគេនោះគឺ ប្តីប្រពន្ធ លោក Bill Gates តាំងតែពីរៀបការរួចមកគឺពួកគាត់ចំណាយពេលលាងចានជាមួយគ្នាជារៀងរាល់រាត្រី ហើយសកម្មភាពមួយនេះក៏ក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ ។
ប្តីប្រពន្ធមួយគូរនេះបានទម្លាយអាថ៌កំបាំងថាមូលហេតុដែលពួកគាត់តែងតែចំណាយពេលលាងចានជាមួយគ្នារៀងរាល់រាត្រីនោះគឺមកពីពួកគាត់ចង់បង្កើនភាពស្និតស្នាល និងផ្តល់ភាពកក់ក្តៅអោយគ្នាទៅវិញទៅមក ។ មិនតែប៉ុណ្ណោះក្នុងនាមជាស្វាមី ទោះបីជាលោក Bill Gates ក្លាយជាសេដ្ឋីមានលុយចាយមិនអស់ក៏ដោយ ក៏លោកមិនដែលជួលអ្នកបំរើ ឬកូនឈ្នួលណាម្នាក់អោយមកលាងចានសម្រាប់លោកដែរ ។ ពោលគឺលោកនិងភរិយាទុកការងារមួយនេះធ្វើរួមគ្នាតាំងតែពីរៀបការរួច មកទល់បច្ចុប្បន្ននេះ។
នេះជាទំនួលខុសត្រូវ ក៏ដូចជាការផ្តល់ភាពកក់ក្តៅមួយរវាងប្តីប្រពន្ធអោយគ្នាទៅវិញទៅមក ។ សុភមង្គលពិតមិនមែនកើតឡើងដោយសារតែអ្នកមានលុយតែមួយមុខឡើយ។ អ្នកត្រូវចេះយោគយល់ អធ្យាស្រ័យ អត់អោន និងចេះជួយទុកធុរៈគ្នានោះទើបជាសុភមង្គលពេញលេញ។