កីឡា
មែនទែនហើយ! អាស៊ានមានទាំងកម្ពុជាសម្រេចដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
Posted by Chea Menghuy

កំពូលអាស៊ានកាលពីថ្ងៃអាទិត្យម្សិលមិញបានសម្រេចរួមគ្នាដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះនៃការប្រកួតជើងឯកពិភពលោក Fifa World Cup ដែលអាចនឹងយកឆ្នាំ ២០៣៤ ប៉ុន្តែត្រូវការសិក្សាលំអិតទៀត។
លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«យើងស្វាគមន៍គោលបំណងអាស៊ានមួយដើម្បីដេញថ្លៃរួមគ្នាទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក (Fifa World Cup) និងជំរុញការខិតខំប្រឹងប្រែងរបស់សមាជិកសហព័ន្ធកីឡាបាល់ទាត់ជាតិអាស៊ាននីមួយៗ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់អាស៊ានឲ្យយល់ពីគោលបំណងនេះ»។
ទោះបីជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការដេញថ្លៃឡើយ។ បែបនេះក្តីរដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាដេញថ្លៃ World Cup ឆ្នាំ២០៣៤។
ដូច្នេះកម្ពុជាក៏ប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន១១ដែលគ្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកឆ្នាំ២០៣៤៕