បច្ចេកវិទ្យា
បច្ចេកទេសលាក់កាមេរ៉ា Selfie បាត់ឈឹងរបស់ក្រុមហ៊ុន ២ ធ្វើឲ្យស្មាតហ្វូនផ្សេងដេកភ័យ
Posted by Veasna WT

ចដែលអ្នកដឹងហើយថា សព្វថ្ងៃមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនបានព្យាយាមរចនាផ្ទៃអេក្រង់ខាងមុខឲ្យធំ និងធ្វើយ៉ាងណាឲ្យតួទូរសព្ទខ្លួនលាតពេញទី ក៏ប៉ុន្តែគេសង្កេតឃើញថា មិនទាន់មានជើងខ្លាំងណាមួយអាចបំបាត់ទីតាំងកាមេរ៉ាមុខបានទេ។
ស្រាប់តែពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ២ គឺ Oppo និង Xiaomi បានបញ្ចេញទម្រង់ Prototype ថ្មីមួយយ៉ាងភ្ញាក់ផ្អើលពីបច្ចេកទេសដែលអាចលាក់កាមេរ៉ាមុខ Selfie នោះឲ្យនៅក្រោមផ្ទៃអេក្រង់បាន (Under display selfie camera) ដែលវានឹងមកជាមួយអេក្រង់តម្លៃថ្លៃ OLED displays ផងដែរ។ យ៉ាងណាមិញ បច្ចេកវិទ្យាដ៏ថ្មីសន្លាងនេះ ត្រូវបានអ្នកវិភាគជំនាញៗបានទស្សន៍ទាយស្រដៀងៗគ្នាអាចនឹងបង្ហាញខ្លួនលើទីផ្សារនៅឆ្នាំក្រោយ ឬឆ្នាំបន្ទាប់ទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖