S

​amsung បាន​បញ្ចេញ​ត្រកូល Galaxy S10/S10+ ដែល​ជា​ស៊េរី​មាន​ពណ៌​ពិសេស​ជា​ច្រើន​ប្រភេទ​មក​ហើយ ដោយ​ស៊េរី​ពិសេសៗ​ទាំង​នោះ​សុទ្ធ​តែ​មាន​​លក់​ផ្ដាច់​មុខ​តែ​លើ​ទីផ្សារ​មួយ​ចំនួន។ ពេល​នេះ​មាន​ប្រភេទ​ពិសេស​មួយ​ទៀត ដែល​លក់​ផ្ដាច់​មុខ​នៅ​ប្រទេស​វៀតណាម​មួយ​គត់។

ប្រភេទ​ពិសេស​ចុង​ក្រោយ​នេះ​គឺ​ធ្វើ​ឡើង​លើ​ម៉ូដែល Galaxy S10+ ដែល​មាន​ឈ្មោះ​ថា​ Galaxy S10+ Park Hang Seo Limited Edition។ សម្រាប់​អ្នក​ដែល​មិន​ស្គាល់​ Park Hang Seo គឺ​ជា​កីឡាករបាល់ទាត់ជនជាតិកូរ៉េខាងត្បូង ដែលបច្ចុប្បន្ន​នេះ​គឺ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ផង​ដែរ។ នេះ​អាច​បក​ស្រាយ​បាន​ថា ហេតុអ្វី​បាន​ជា​ស្មាតហ្វូន​ស៊េរី​ពិសេស​នេះ​មាន​លក់​នៅ​តែ​វៀតណាម។

S10+ ស៊េរី​ពិសេស​នេះ​មាន​ពណ៌​​បែប​ Prism ដែល​ចាំង​រំលេច​ច្រើន​ពណ៌​ផ្សេង​គ្នា ហើយ​វា​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ក្នុង​តម្លៃ​ ២៣ ៩៩០ ០០០ ដុង ដែល​ស្មើ​ប្រមាណ ១ ០៣០ ដុល្លារ៕



ប្រភព៖​ GSMarena