បច្ចេកវិទ្យា
អាសន្ន! NSA ប្រាប់ឲ្យអ្នកប្រើ Windows 7/XP ប្រញាប់អាប់ដេតឡើង Windows ថ្មីជាបន្ទាន់
Posted by Veasna WT

ងតាមសារព័ត៌មាន BGR បានចុះផ្សាយភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA បានចេញសារព្រមាននិងដាស់តឿនឲ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows ជំនាន់ចាស់ ត្រូវប្រញាប់ដំឡើងទៅកាន់ Windows 10 ជាបន្ទាន់ ដើម្បីបញ្ចៀសបញ្ហាដ៏ធំមួយ។
នោះគឺមេរោគវាយប្រហារថ្មីឲ្យឈ្មោះថា Bluekeep ដែលវាត្រូវបានគេប្រៀបធៀបទៅនឹង WannaCry ដែលជាការវាយប្រហារដ៏ធំមួយនៅឆ្នាំ ២០១៧ បង្កការខាត់បងទ្រង់ទ្រាយធំដល់ទៅខ្ទង់ពាន់លានដុល្លារទូទាំងសកលលោក។
Bluekeep គឺជាការវាយប្រហារម្យ៉ាងដែលអាចបើកផ្លូវឲ្យ Hacker អាចជ្រៀតចូលនូវមេរោគតាមរយៈការបញ្ជា Remote Desktop Services ដោយតាមរបាយការណ៍ពី Microsoft មានម៉ាស៊ីនជិត ១ លានគ្រឿងដែលកំពុងរងហានិភ័យខ្ពស់ ជាពិសេសគឺម៉ាស៊ីនដំណើរការដោយប្រព័ន្ធ Windows 7 និង XP។
ក្នុងសេចក្តីប្រកាសផ្លូវការរបស់ NSA បានបញ្ជាក់ថា៖ យើងណែនាំឲ្យមនុស្សរាល់គ្នាឆ្លៀតពេលនិងធនធានក្នុងការ Update ទៅកាន់ OS ជំនាន់ក្រោយបង្អស់ ដោយនេះពិតជាសំខាន់មិនត្រឹមតែការពារប្រព័ន្ធសន្តិសុខជាតិ តែសម្រាប់ប្រព័ន្ធទាំងអស់ក្នុងលោក
។
ប្រព័ន្ធ OS ដែលអាចរងផលប៉ះពាល់ពី Bluekeep មានដូចខាងក្រោម៖