

layerunknown’s Battlegrounds ហៅកាត់ថា PUBG កំពុងក្លាយជាហ្គេមពេញនិយមមួយក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀតជាច្រើន។ អ្នកលេងហ្គេម PUBG រាល់ថ្ងៃ បែបមានអ្នកខ្លះប្រហែលមិនបានដឹងទេថា ហ្គេមនេះផលិតនៅប្រទេសណានោះទេ។

PUBG ផលិតឡើងដោយក្រុមហ៊ុន PUBG Corporation ដែលជាក្រុមហ៊ុនសាខាមួយរបស់ក្រុមហ៊ុន Bluehole នៃប្រទេសកូរ៉េខាងត្បូង។ បុគ្គលសំខាន់ពីររូបដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតហ្គេម PUBG គឺ Chang Han Kim សញ្ជាតិកូរ៉េខាងត្បូង មានតួនាទីជាប្រធានផ្នែកផលិតនៃហ្គេម និង Brendan Greene សញ្ជាតិអៀរឡង់ ជាមេផ្នែកឌីហ្សាញ។

ការផលិតហ្គេម PUBG បានចាប់ផ្ដើមនៅឆ្នាំ ២០១៦ និងប្រកាសដំណឹងជាផ្លូវការក្នុងខែមិថុនា ជាមួយផែនការថាផលិតឲ្យបានរួចរាល់នៅក្នុងរយៈពេល ១ ឆ្នាំ។ ចាប់ផ្ដើមដំបូង Bluehole បានផ្ដល់ជូននូវ Developer ចំនួន ៣៥ នាក់ដើម្បីជួយផ្គត់ផ្គង់ដល់ការបង្កើតហ្គេម PUBG ប៉ុន្តែបានបង្កើនដល់ ៧០ នាក់ នៅខែមិថុនា ឆ្នាំ ២០១៧៕