បច្ចេកវិទ្យា
Blackshark 2 ស្មាតហ្វូន Gaming ប្រើ Ram 12GB នេះតម្លៃលក់នៅខ្មែរ
Posted by Veasna WT

lack Shark 2 ម៉ូដែលទូរស័ព្ទ មានកម្លាំងខ្លាំងដែលជ្រកក្រោមក្រុមហ៊ុនរបស់ Xiaomiមានបំពាក់អេក្រង់ប្រភេទ Super AMOLED ទំហំ ៦,៣៩ អ៊ិញកម្រិតបង្ហាញរូបភាពលើអេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល ។
Black Shark 2បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Qualcom Snapdragon 855។ Black Shark 2ក៏នឹងបង្កើនល្បឿនដំណើរការលឿនជាងមុនប្រមាណ ៦០ ភាគរយ ជាមួយប្រព័ន្ធបញ្ចុះកម្តៅ Liquid Cool 3.0។ អមជាមួយថាមពលថ្មទំហំ ៤ ០០០mAh ប៉ុន្តែមានកម្ពស់តួខ្លួនរាងធំជាងមុនបន្តិច។
សម្រាប់តម្លៃទីផ្សារក្នុងស្រុក Blackshark 2 គេឃើញមានលក់ពីរជម្រើសគឺ Ram 8GB ទំហំ 128GB មានតម្លៃប្រមាណជា ៥៩៩ ដុល្លារ និងជម្រើស Ram 12GB ទំហំ 256GB តម្លៃប្រមាណជា ៧១៩ ដុល្លារ។
លក្ខណៈសម្បត្តិមួយផ្នែកផ្សេងទៀតចេញពី AnTuTu ធ្លាប់រាយការណ៍កន្លងទៅថាម៉ូឌែលក្រោយនេះ នឹងប្រើប្រាស់អង្គផ្ទុកទំហំ 128GB មានកម្រិតបង្ហាញរូបភាពលើអេក្រង់ ២ ៣៤០x ១ ០៨០ ភីកសែល។ អ្វីដែលពិសេសអតិថិជនក៏នឹងមានជម្រើសក្នុងការជ្រើសរើសយកជំនាន់ធូរថ្លៃ RAM 8GB ផងដែរ៕