បច្ចេកវិទ្យា
ច្បាស់ការ! Huawei Mate X ប្រើ Android តម្លៃ ២ ៦០០ ដុល្លារនឹងមានដាក់លក់នៅខែកញ្ញា
Posted by Veasna WT

លពីខែកុម្ភៈកន្លងទៅក្រុមហ៊ុន Huawei បានប្រកាសផ្សាយនូវស្មាតហ្វូនបត់ Mate X ដែលដំបូងឡើយមានគម្រោងចង់ចេញលក់នៅចុងខែមិថុនា ប៉ុន្តែដោយសាររកាំរកូសបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកក៏លើកពន្យារពេលទៅពេលក្រោយ។
យ៉ាងណាមិញយោងតាមដំណឹងច្បាស់ការពី CNBC និង The Wall Street Journal ដែលទទួលបានពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បញ្ជាក់ប្រាប់ថា Mate X នឹងដាក់លក់លើទីផ្សារសកលនាខែកញ្ញាខាងមុខ ហើយចុចគោលដៅទៅលើប្រទេសដែលបានរៀបចំរចនាសម្ព័ន្ធ 5G ជាទីផ្សារចម្បង។
ប្រភពបានសង្កត់ធ្ងន់ថាម៉ូឌែលនេះនឹងពុំរងឥទ្ធិពលពីការហាមប្រាមរបស់រដ្ឋាភិបាលអាមេរិកនោះឡើយ ពោលគឺនៅតែដំណើរការប្រព័ន្ធ Android និងកម្មវិធីរបស់ Google ជាធម្មតា ព្រោះ Mate X បង្ហាញខ្លួនមុនកាលបរិច្ឆេទដែលក្រុមហ៊ុនជាប់ឈ្មោះក្នុងបញ្ជីខ្មៅ។ ទាក់ទិននឹងតម្លៃ Mate X ថ្លៃ ២ ២៩៩ អឺរ៉ូឬប្រមាណ ២ ៦០០ ដុល្លារអាមេរិក៕