បច្ចេកវិទ្យា
ខ្លាំងបាត់! MSI លេងបាញ់ Apple មួយឆ្ងាញ់រឿងជើងទម្រតម្លៃ ៩៩៩ ដុល្លារ
Posted by Veasna WT

pple ទទួលបានការរិះគន់មិនតិចទេ ចំពោះជើងទម្រសម្រាប់អេក្រង់ Pro Display XDR ដែលមានដាក់លក់ក្នុងតម្លៃដល់ទៅ ៩៩៩ ដុល្លារឯណោះ។ ពេលនេះសូម្បីតែក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ MSI ក៏បានចេញមុខលេងសើចនឹង Apple ក្នុងការផ្សាយអំពីអេក្រង់ 5K របស់ខ្លួនផងដែរ។
MSI បានបង្ហាញផ្ទាំងពាណិជ្ជកម្មនៅលើគណនី Twitter របស់ខ្លួនដែលផ្សាយអំពីអេក្រង់ 5K Prestige និងបានឌឺដងមួយឆ្ងាញ់ដាក់ជើងទម្រតម្លៃ ៩៩៩ ដុល្លារ។ អេក្រង់ 5K របស់ MSI មិនទាន់ចេញលក់នៅឡើយទេ (រំពឹងថាចេញនៅឆ្នាំ ២០២០) ប៉ុន្តែក្រុមហ៊ុនបានយកឱកាសនេះបង្ហាញថាអេក្រង់របស់ខ្លួនមានតម្លៃសមទំនងជាងបើធៀបនឹងជើងទម្ររបស់ Apple ។
យ៉ាងណាក្ដីអេក្រង់ MSI Prestige នេះមិនមែនជាអេក្រង់ 5K ពិតនោះទេ។ តាមពិតជាអេក្រង់អាចបង្ហាញរូបក្នុងកម្រិត 5K2K (5120x2160) ប្រើប្រាស់រន្ធ USB-C និងមានតួខ្លួនផលិតឡើងពីប្លាស្ទិក ហើយមិនមានមុខងារពិសេសៗដូចមានលើអេក្រង់ Pro Display DXR របស់ Apple នោះទេ។ ខាងក្រោមជារូបរាងពិតរបស់ 5K Prestige ៖